2025-03-21
ឃី ភារៈ
2025-03-21
ឃី ភារៈ
ភ្នំពេញ៖ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ស្នើសុំការគាំទ្រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) លើគម្រោងទស្សនកិច្ចសិក្សា នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាអំឡុងខែឧសភា និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់សមាជិកសភាពាណិជ្ជកម្មអាម៉េរិក ស្តីពីវិធានដើមកំណើតទំនិញ ការចាត់ថ្នាក់ទំនិញ និងការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ នាខែមិថុនា ឬខែកក្កដា ដោយមានមន្រ្តីជំនាញ អគរ ជាវាគ្មិន។
ក្នុងជំនួបពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគរ និងសភាពាណិជ្ជកម្មអាម៉េរិក ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោក Casey Barnett ឯកឧត្តមបណ្ឌិត គុណ ញឹម មន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីគយ បានចាត់តាំងមន្រ្តីទំនាក់ទំនងធ្វើការងារជាមួយសភាពាណិជ្ជកម្មអាម៉េរិក ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំ ទាំងដំណើរទស្សនកិច្ចសិក្សានៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងការកសាងសមត្ថភាពសម្រាប់វិស័យឯកជន។
ឯកឧត្តម គុណ ញឹម បានលើកឡើងពីវឌ្ឍនភាពការងារកែទម្រង់ និងទំនើបកម្មគយ ស្របតាមយុទ្ធសាស្រ្តកែទម្រង់និងទំនើបកម្មគយ ២០២៤-២០២៨ និងផែនការសកម្មភាពប្រចាំឆ្នាំរបស់គយ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាម៉េរិក បានចាប់អារម្មណ៍ ចំពោះសមិទ្ធផលដែលគយ សម្រេចបានជាផ្លែផ្កាក្នុងការងារកែទម្រង់ នាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម នឹងជួយទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិក មកបណ្តាក់ទុនប្រកបអាជីវកម្មនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី