2024-09-05
អ៊ួន សំណាង
2024-09-05
អ៊ួន សំណាង
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ។ ក្រសួងកសិកម្ម បញ្ជាក់ថា ក្នុងវីដេអូទាំងនោះ ក៏រួមបញ្ចូលកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើបផងដែរ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លើកឡើងថា ការងារដែលក្រសួងកសិកម្មបានធ្វើកន្លងមក ទាំងការងារអភិរក្ស និងអភិវឌ្ឍន៍ នឹងមានរំលេចនៅក្នុងវីដេអូឯកសារទាំង១២នេះ។ លោកជំទាវ អ៊ឹម រចនា បន្តថា វីដេអូទាំង១២នេះ មានខ្លឹមសារឆ្លុះបញ្ចាំងនូវការងារពិតជាក់ស្ដែងដែលក្រសួងកំពុងធ្វើ និងបន្តធ្វើទៅថ្ងៃមុខ ដោយសហការភាគីពាក់ព័ន្ធ ក្នុងទិសដៅធានាសន្តិសុខស្បៀង, និរន្ដរភាពសេដ្ឋកិច្ចនិងបរិស្ថាន និងសម្រេចឱ្យបាននូវគោលនយោបាយរបស់ក្រសួង ដើម្បីឱ្យប្រជាជន និងប្រជាជាតិកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»។
គួរបញ្ជាក់ថា វីដេអូទាំង១២ សម្រេចបានដោយមានការគាំទ្រការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រោមការដឹកនាំផលិតដោយផ្ទាល់ពីលោកជំទាវ អ៊ឹម រចនា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី