2024-07-01
គិត បុប្ផា
2024-07-01
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចូលរួមផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព។ ការចូលរួមក្នុងសកម្មភាពទាំងនេះរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺដើម្បីបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។
ការចូលរួមផ្សព្វផ្សាយ និងបំផុសស្មារតីដល់ពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងតាមរយៈការចូលរួមលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ មានប្រមាណ ១,៥លានក្បាល ក្នុងកម្មវិធី «ទិវាមច្ឆជាតិ» លើកទី១៩ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ត្រី និងវារីសត្វសរុបជាង ២០ប្រភេទនោះ មានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយជាដើម ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមលែងនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងកម្មវិធីនេះថា ក្នុងឆ្នាំ២០២៣ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរកចំណូលបានជិត ៥ពាន់លានដុល្លារ តាមរយៈការនាំចេញផលិតផលកសិកម្មជាង ៨លានតោន ដែលនេះបញ្ជាក់ថា កម្ពុជាផលិតកសិកម្មបានលើសពីតម្រូវការ។ គួរជម្រាបថា រៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី