SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហួត ហាក់៖ វិមានឈ្នះ ឈ្នះ បានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាក់ទាញដែលភ្ញៀវទេសចរមិនគួររំលង


ឯកឧត្តម ហួត ហាក់៖ វិមានឈ្នះ ឈ្នះ បានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាក់ទាញដែលភ្ញៀវទេសចរមិនគួររំលង
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិមានឈ្នះ ឈ្នះ ដែលជានិមត្តរូបនៃសុខសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាក់ទាញដែលភ្ញៀវទេសចរមិនគួររំលង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងទស្សនកិច្ចសិក្សាស្វែងយល់វិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ឯកឧត្តម ហួត ហាក់ បានបន្តថា ពេលបានអញ្ជើញមកដល់វិមានឈ្នះ ឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នយោបាយឈ្នះ ឈ្នះ និងជាប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិជូនមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ នយោបាយឈ្នះ ឈ្នះ ក៏ជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី