SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Manulife បន្តពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀតនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Manulife បន្តពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀតនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-02

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-02

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Manulife បន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រហ៊ុន Manulife។

ពាក់ព័ន្ធនឹងការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី លោកប្រធានក្រុមហ៊ុន Manulife ប្ដេជ្ញាពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជា រយៈពេលវែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ក្រុមហ៊ុន Manulife ដែលបានឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងនៅឆ្នាំនេះអ្នកចូលរួមច្រើនកុះករជាង ១៤,០០០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ បានរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ ជួយជនរងគ្រោះដោយសារគ្រាប់មីន និងបានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។ ក្រុមហ៊ុន Manulife មានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក ពិសេសនៅតំបន់អាស៊ី និងមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុននេះ បានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី