2025-01-02
ទូច សូរិយា
2025-01-02
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅកាន់ភ្នាក់ងារសម្ងាត់អាម៉េរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាម៉េរិកស៊ើបអង្កេតបន្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ដើម្បីរួមចំណែកទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាម៉េរិក ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ រួចផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិក ក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាម៉េរិកនោះក្លែងក្លាយ ត្រូវផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះ ធនាគារជាតិ បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាម៉េរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាសក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី