SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ពង្រីកកិច្ចសហប្រតិបត្តិការបម្លែងសម្បកគ្រាប់ស្វាយចន្ទី ជាជីវថាមពលនៅកម្ពុជា


វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ពង្រីកកិច្ចសហប្រតិបត្តិការបម្លែងសម្បកគ្រាប់ស្វាយចន្ទី ជាជីវថាមពលនៅកម្ពុជា
ពាណិជ្ជកម្ម

2024-04-10

គិត បុប្ផា

ពាណិជ្ជកម្ម

2024-04-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ បានស្នើសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការអនុវត្តគម្រោងកែច្នៃសម្បកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គ នៅប្រទេសកម្ពុជា។ បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា កិច្ចសហប្រតិបត្តិការនេះ អាចផ្ដល់ប្រយោជន៍មកកាន់សេដ្ឋកិច្ច គាំទ្រដល់កំណើនការងារប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ជាតិ។

ក្នុងជំនួបជាមួយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូកូរ៉េ បានលើកឡើង និងបានបង្ហាញអំពីរបកគំហើញ និងបច្ចេកវិទ្យាថ្មីក្នុងការកែច្នៃសម្បកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា។ នាឱកាសនោះ អ្នកឧកញ៉ា លឹម ហេង គាំទ្រចំពោះការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េមួយនេះ ដែលជាកត្តារួមចំណែក ក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានសាកសួរអំពីគម្រោងរោងចក្រនៅក្នុងប្រទេសកម្ពុជា និងបានសិក្សាបន្ថែម អំពីលទ្ធភាពក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងការដឹកនាំគម្រោងមួយនេះផងដែរ។ លើសពីនេះ អ្នកឧកញ៉ា លឹម ហេង ក៏បានឯកភាពចំពោះការទស្សនកិច្ចនៅប្រទេសកូរ៉េតាមសំណើររបស់គណៈប្រតិភូកូរ៉េ ដើម្បីស្វែងយល់អំពីសង្វាក់ផលិតកម្មនៃថាមពលនេះឱ្យកាន់តែស៊ីជម្រៅផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី