SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនមានប្រមាណ ៥៣០លានម៉ែត្រគូប កើនឡើងជិត១៥% ក្នុងឆ្នាំ២០២៤


ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនមានប្រមាណ ៥៣០លានម៉ែត្រគូប កើនឡើងជិត១៥% ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសកម្ពុជា មានប្រមាណ ៥៣០ លានម៉ែត្រគូប ក្នុងឆ្នាំ២០២៤ ដែលមានកំណើនប្រមាណ ៦៨លានម៉ែត្រគូប ស្មើនឹង ១៤,៩% ធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ ៤៦១លានម៉ែត្រគូប។ នេះបើតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសកម្ពុជា ដែលមានប្រមាណ ៥៣០ លានម៉ែត្រគូបនោះ មានរដ្ឋាករទឹកសាធារណៈ បានផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៣៥៧លានម៉ែត្រគូប មានកំណើនប្រមាណ ៥០លានម៉ែត្រគូបស្មើនឹង ១៦,៣% ធៀបនឹងឆ្នាំ២០២៣ ដែលមានបរិមាណទឹកផលិត និងផ្គត់ផ្គង់ចំនួន ៣០៧លានម៉ែត្រគូប។ ចំណែក ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនបានផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រមាណ ១៧៣លានម៉ែត្រគូប មានកំណើនប្រមាណ ១៨លានម៉ែត្រគូប ស្មើនឹង ១២,១% ធៀបនឹងឆ្នាំ២០២៣ បរិមាណទឹកដែលផលិតបានចំនួនប្រមាណ ១៥៤លានម៉ែត្រគូប។

បច្ចុប្បន្ននេះ ចំពោះការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលទទួលបានប្រកាសអនុញ្ញាតសរុបចំនួន ៤៥៤ ប្រកាស។ ជាមួយគ្នានេះ សម្រាប់រដ្ឋាករទឹកសាធារណៈចំនួន១១ ដែលស្មើនឹង ១៤ប្រកាស រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, រដ្ឋាករទឹកស្វយ័តសៀមរាប, រដ្ឋាករទឹកស្ទឹងត្រែង, រដ្ឋាករទឹកបាត់ដំបង, រដ្ឋាករទឹកកំពង់ចាម, រដ្ឋាករទឹកក្រុងស្ទឹងសែន, រដ្ឋាករទឹកកំពត, រដ្ឋាករទឹកមណ្ឌលគិរី, រដ្ឋាករទឹកពោធិ៍សាត់, រដ្ឋាករទឹកស្វាយរៀង, រដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនមានចំនួនសរុប ៤៤០ប្រកាស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី