2024-08-03
គន ម៉េងហុង
2024-08-03
គន ម៉េងហុង
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឱ្យម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ត្រូវមកបង់ប្រាក់ពន្ធត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១ សីហា បានឱ្យដឹងថា ចំពោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបង់ពន្ធតាមកាលកំណត់នោះ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា បច្ចុប្បន្ន ម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យនៅឡើយ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០២៤ ដែលចុះអនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យការបង់ពន្ធលើអចលនទ្រព្យ កុំចៀសកកស្ទះ ពន្ធដារ អំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់រួសរាន់ មកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលា។
ម្ចាស់អចលនទ្រព្យ អាចបង់ពន្ធនៅសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារកម្ពុជា សាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ជ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ វីង (ខេមបូឌា) ម.ក ឬតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ «GDT Taxpayer App»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី