2024-10-10
ទូច សូរិយា
2024-10-10
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ នេះបើតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់របស់ SMEs និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា «ឈ្មោះអាជីវកម្ម», «ឈ្មោះសហគ្រាស» ឬ «ឈ្មោះហាង»។ ការបើកគណនីឱ្យ SMEs និងបុគ្គលស្វ័យនិយោជន៍នេះ គឺក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាល និងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់អត្តសញ្ញាណម្ចាស់អាជីវកម្ម។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ឱ្យទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី