2024-05-01
SME News
2024-05-01
SME News
ភ្នំពេញ៖ «ប្រកាសនីយបត្រតក្កកម្ម» មានតួនាទីសំខាន់ក្នុងការការពារកម្មសិទ្ធិបញ្ញា ទាក់ទាញអ្នកវិនិយោគ និងបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ដោយឯកឧត្តមបានរំលេចពីសារសំខាន់របស់វាដូច្នេះថា ផ្តល់ភាពអង់អាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិត ដើម្បីពន្លឿននវានុវត្តន៍ និងលើកកម្ពស់ការប្រកួតប្រជែង ទន្ទឹមនឹងនោះទប់ស្កាត់ការរំលោភបំពាន និងការក្លែងបន្លំ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងពីគោលដៅនៃការដាក់ឱ្យដំណើរការ«មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្មកម្ពុជា (Cambodia Patent Database)» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ថា ដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងជំរុញនវានុវត្តន៍។ ទន្ទឹមនឹងការប្រកាសដាក់ឱ្យដំណើរការនេះ ក្រសួងក៏បានបើកជាសិក្ខាសាលា ដើម្បីពង្រឹងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញរបស់មូលដ្ឋានទិន្នន័យនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា ប្រកាសនីយបត្រតក្កកម្ម បានផ្តល់នូវការការពារផ្លូវច្បាប់ប្រឆាំងនឹងការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការរំលោភលើអ្វីដែលការបង្កើតថ្មី។ ដូច្នេះ ដើម្បីជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផល បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ឱ្យរីកចម្រើនជឿនលឿន វាជារឿងសំខាន់ណាស់ ដែលលទ្ធផលការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាំងនោះទទួលបានការការពារ។
កម្មសិទ្ធិបញ្ញាមានទម្រង់ផ្សេងៗ រួមទាំងប្រកាសនីយបត្រតក្កកម្ម ពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ និងអាថ៌កំបាំងពាណិជ្ជកម្មជាដើម។ កម្មសិទ្ធិបញ្ញាផ្តល់សិទ្ធិផ្តាច់មុខដល់អ្នកបង្កើត និងអ្នកច្នៃប្រឌិត ចំពោះការបង្កើតថ្មីរបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រង និងទទួលអត្ថប្រយោជន៍ពីកម្មសិទ្ធិបញ្ញារបស់ខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី