SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហួត ហាក់៖ តាំងពីឆ្នាំ២០១៨ សមាគមស៊ីក្លូកម្ពុជា ទទួលបានការឧបត្ថម្ភ និងជួយជ្រោមជ្រែងជីវភាពពីរដ្ឋាភិបាល


ឯកឧត្តម ហួត ហាក់៖ តាំងពីឆ្នាំ២០១៨ សមាគមស៊ីក្លូកម្ពុជា ទទួលបានការឧបត្ថម្ភ និងជួយជ្រោមជ្រែងជីវភាពពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមស៊ីក្លូកម្ពុជា បានទទួលការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយតាំងពីឆ្នាំ២០១៨ មក រហូតដល់បច្ចុប្បន្ន មានការឧបត្ថម្ភ និងជួយជ្រោមជ្រែងទាំងជីវភាព និងការលើកទឹកចិត្តដល់អ្នកស្រឡាញ់អាជីពធាក់ស៊ីក្លូនេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងឱកាសជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានគូសរំលេចថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតអបអរសាទរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រប់ផ្នែក គ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន លំនៅដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍គ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ឱ្យយកចិត្តលើភាពស្អាត សោភ័ណភាព សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ពោលគឺនេះបានបង្ហាញអំពីសក្តានុពល កិត្យានុភាពពីកិត្តិនាមរបស់កម្ពុជាទៅកាន់ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិគ្រប់ទិសទីទាំងអស់នៅលើពិភពលោកឱ្យមកទស្សនាសក្តានុពលទេសចរណ៍កម្ពុជា។

ព្រឹត្តិការណ៍ជិះស៊ីក្លូ រៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តមអគ្គនាយក, លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង, តំណាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ, លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា, មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងអ៊ំ ពូ បងៗដែលជាអ្នកធាក់ស៊ីក្លូសរុបប្រមាណ ១០០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី