2024-12-11
គិត បុប្ផា
2024-12-11
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) មានគោលបំណងចូលរួមវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងាររវាងប្រតិភូក្រុមហ៊ុន CCECC លោក Sun Xiangchun និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់ពីស្ថានភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោក Sun Xiangchun បានបង្ហាញពីគម្រោងមួយចំនួន ដែលក្រុមហ៊ុនធ្លាប់បានអភិវឌ្ឍន៍នៅប្រទេសមួយចំនួនដល់ ឯកឧត្តម ស៊ុន ចាន់ថុល ផងដែរ។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីស្ថានភាពវិនិយោគ និងភាពអំណោយផល ព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគឯកជនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី