2024-05-18
គិត បុប្ផា
2024-05-18
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ បានផ្តួចផ្តើមគំនិតបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ឱ្យដូចនៅក្នុងប្រទេសកូរ៉េដែរ។ បើតាមការចុះផ្សាយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឺតាមរយៈការបង្កើតបរិស្ថានធុរកិច្ចអំណោយផលដោយឡែកសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា។
នាឱកាសឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាងកម្ពុជា និងកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។ ក្រៅពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ កម្ពុជា-កូរ៉េ ក៏បានផ្តួចផ្តើមបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី និងប្រធានាធិបតីកូរ៉េ បានឯកភាពគ្នាជំរុញពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះសម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានជួយជាចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី