2024-08-06
ទូច សូរិយា
2024-08-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យក្រុមហ៊ុន LSH បន្តនវានុវត្តន៍ ពង្រីកទីផ្សារនាំចូលផលិតផលដែលមានគុណភាពខ្ពស់ បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យក្រុមហ៊ុនពិនិត្យសក្កានុពលនៃការបញ្ចូលផលិតផលក្នុងស្រុកដែលមានគុណភាពទៅក្នុងបណ្តាញចែកចាយរបស់ខ្លួន និងអាចឈានទៅការនាំចេញនាពេលខាងមុខ។
នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំរបស់ក្រុមហ៊ុន LSH កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្រុមហ៊ុន LSH និងវិស័យឯកជន គួរតែចាប់យកអត្ថប្រយោជន៍ពីកំណែទម្រង់សេវាកម្មសាធារណៈរបស់ក្រសួងឧស្សាហកម្ម ដែលរួមមាន៖ ការកែលម្អសេវាចុះបញ្ជីផលិតផល និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីបំពេញតម្រូវការធ្វើតេស្តសុវត្ថិភាពចំណីអាហារជាដើម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា ជោគជ័យរបស់ក្រុមហ៊ុន គឺឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការដឹកនាំ ការផ្តោតលើគុណភាព និងសេវាកម្មអតិថិជនរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ព្រមទាំងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលជាង២ទសវត្សរ៍ជាប់គ្នា។ វឌ្ឍនភាពសេដ្ឋកិច្ចនេះ ត្រូវបានរំពឹងថានឹងពង្រឹងតម្រូវការទីផ្សារ ស្របនឹងបេសកកម្មរបស់ក្រុមហ៊ុន LSH ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា LSH គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានបង្កើតបណ្តាញដៃគូផ្គត់ផ្គង់ក្នុងប្រទេសជាង២០ ដើម្បីនាំយកផលិតផលចម្រុះប្រមាណ ៤,០០០មុខ ដែលមានម៉ាកយីហោអន្តរជាតិល្បីៗ មកបំពេញតម្រូវការអ្នកប្រើប្រាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី