2024-04-17
SME News
2024-04-17
SME News
ភ្នំពេញ៖ ទិដ្ឋភាពប្រជាពលរដ្ឋ ជាពិសេសយុវជនដ៏ច្រើនកុះករ នៅតាមទីតាំងដែលមានរៀបចំសង្ក្រាន្តឆ្នាំថ្មី នាពិពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ត្រូវបានរដ្ឋបាលរាជធានី-ខេត្តនីមួយៗ បង្ហោះនៅលើបណ្តាញសង្គមព្រោងព្រាត។ ការចូលរួមលេងកម្សាន្តរបស់ប្រជាពលរដ្ឋនៅតាមទីតាំងគោលដៅទាំងនោះហើយ ដែលសម្តេចតេជោ ហ៊ុន សែន ថា ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត«សង្ក្រាន្តឆ្នាំ២០២៤» ពោរពេញដោយភាពរីករាយ មិនមានភាពភ័យខ្លាចអ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើបណ្តាសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ថា «សង្ក្រាន្តឆ្នាំ២០២៤» ២៥ រាជធានី-ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត «សង្ក្រាន្ត» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«កម្ពុជាមានសន្តិភាពពេញលេញ ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករលេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់»។
ទាក់ទងនឹងការលេងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋនាអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវបរទេសទាំងអស់ បានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី