SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន PTT នឹងបង្កើនការដាក់លក់ផលិតផលខ្មែរតាមស្ថានីយ ដើម្បីជាទីផ្សារដល់កសិករ និងផ្សព្វផ្សាយផលិតផលខ្មែរ


ក្រុមហ៊ុន PTT នឹងបង្កើនការដាក់លក់ផលិតផលខ្មែរតាមស្ថានីយ ដើម្បីជាទីផ្សារដល់កសិករ និងផ្សព្វផ្សាយផលិតផលខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី»។ ការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ តាមរយៈ MoU នេះ គឺដើម្បីបង្កើនឱកាសទីផ្សារ និងផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់សាធារណជន។

បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនភីធីធី នឹងសហការលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា ពិសេសជួយដល់សហគមន៍កសិករ ផលិតករ សិប្បករ សហគមន៍ និងសមាគមផងដែរ។

ការចុះ MoU នេះដែរ បានធ្វើឡើង កាលទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនភីធីធី (ខេមបូឌា) ជាច្រើនរូប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី