2024-08-20
គិត បុប្ផា
2024-08-20
គិត បុប្ផា
ភ្នំពេញ៖ មន្ទីពេទ្យកុមារអង្គរសៀមរាប ទទួលបានថវិកាចំនួន ១៤,៤០០.២៥ម៉ឺនដុល្លារ ពីសប្បុរសជនបរិច្ចាគតាមរយៈព្រឹត្តិការណ៍ Gumball 3000 ដែលនឹងរៀបចំឡើងថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាជួយមន្ទីពេទ្យកុមារអង្គរសៀមរាប និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្ត Supercars, Sports, Luxury cars និងកំពូលរថយន្តប្រណិតៗជុំវិញភិភពលោក ដែលបានរៀបចំនៅកម្ពុជា កាលពីថ្ងៃទី១៥ នៅភ្នំពេញ និងនៅថ្ងៃទី១៦-១៧ ខែកញ្ញា នៅសៀមរាប។ ចំពោះ ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍ Gumball 3000 ដោយមានការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង, ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា នឹងយកទៅបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 រៀបចំឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក, រួមចំណែកធ្វើសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, បើកឱកាសឱ្យវិនិយោគគិនឯកជនបរទេស និងក្នុងស្រុកបានជួបគ្នា និងបង្កើតកំណត់ត្រាពិភពលោកហ្គីណេសអំពី«ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី