SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក«ង»តាមបណ្តោយមាត់ទន្លេក្រុង នៅថ្ងៃទី២៨-២៩ តុលាខាងមុខ


ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក«ង»តាមបណ្តោយមាត់ទន្លេក្រុង នៅថ្ងៃទី២៨-២៩ តុលាខាងមុខ
A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក«ង»នៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ តុលាខាងមុខ ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌បង្ហាញម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យផងដែរ។

ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក«ង»នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាល មក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងស្រឡាញ់វិស័យកីឡាប្រណាំងទូក«ង»។ នៅក្នុងព្រឹត្តិការណ៍ប្រណាងទូក ដែលមានកម្មវិធីតាំងពិព័ណ៌បង្ហាញម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យផងដែរនោះ រដ្ឋបាលខេត្តព្រៃវែង ប្រាប់ដល់សារធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាសផងដែរ ចូលចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ។

ការអំពាវនាវរបស់រដ្ឋបាលខេត្តព្រៃវែង ឱ្យមានការចូលរួមកុះករនេះ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ និងជាពិសេស ស្វែងយល់ពីសក្តានុពលនៅក្នុងខេត្តព្រៃវែង។ តាមសេចក្តីប្រកាសរបស់រដ្ឋខេត្តព្រៃវែង នៅថ្ងៃទី១៩ តុលានេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី