2024-10-20
ឃី ភារៈ
2024-10-20
ឃី ភារៈ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នឹងមានបេសកកម្មទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ ដើម្បីទាក់ទាញ និងជំរុញវិនិយោគិនចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ភាគីទាំងពីរ ក៏បានពិភាក្សាពីយុទ្ធសាស្ត្រផ្សព្វផ្សាយសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិនចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបផងដែរ។
CDC បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជា បាននិងកំពុងឈានទៅរកភាពរីកចម្រើនថ្មីៗ ខណៈដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ត្រៀមខ្លួនទទួលរាល់វិនិយោគិនពីគ្រប់បណ្តាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី