2025-05-25
ឃី ភារៈ
2025-05-25
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យវិនិយោគិនវៀតណាម មកវិនិយោគឱ្យកាន់តែច្រើន លើវិស័យកសិកម្ម និងទេសចរណ៍ ក្នុងខេត្តភាគឦសានរបស់កម្ពុជា ដែលកំពុងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង លើកឡើងដូច្នេះក្នុងជំនួបជាមួយ ឯកឧត្តម ហូ វ៉ាន់ធៀន សមាជិកគណៈអចិន្ត្រៃយ៍បក្សកុំម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងក្នុងឱកាស នៃពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅស្រុកដឹកគឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ឯកឧត្តម ហូ វ៉ាន់ធៀន បានអំណរគុណដល់គណៈកម្មការជំនាញរុករកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង ដែលមានកិច្ចសហការប្រតិបត្តិការល្អ នៃការរកអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត ហើយក្នុងនោះភាគីវៀតណាម បានជំរុញឱ្យគណៈកម្មការជំនាញ និងភាគីខេត្តស្ទឹងត្រែង មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារK52 ក្នុងការបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។
ក្នុងជំនួបនោះ ភាគីទាំពីរ បានលើកឡើងពីកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការងារដឹកនាំ ការអភិវឌ្ឍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ដែលបានកើតឡើងតាមរយៈការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង ខេត្តរយ៉ាឡាយ នៃប្រទេសវៀតណាម ដែលបានឈរលើស្មារតីកិច្ចសហការជាបងប្អូន រវាងប្រទេសទាំងពីរ ក្នុងពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី