2026-05-28
ទូច សូរិយា
2026-05-28
ទូច សូរិយា
ភ្នំពេញ៖ អូស្ត្រាលី កំពុងធ្វើការជាមួយក្រុមហ៊ុនកាហ្វេកម្ពុជា និងកសិករខ្នាតតូច ដើម្បីធ្វើឱ្យប្រសើរឡើងនូវទិន្នផល គុណភាព និងស្ថិរភាពនៃផលិតកម្មកាហ្វេ។ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការគាំទ្រនេះ ជួយឱ្យកសិករ ពិសេសសហគមន៍ជនជាតិដើមភាគតិច អាចបង្កើនប្រាក់ចំណូល និងបង្កើតការងារដែលមាននិរន្តរភាព។
បើតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ឧស្សាហកម្មកាហ្វេនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែកសិករក្នុងស្រុកបច្ចុប្បន្នអាចផ្គត់ផ្គង់បានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃតម្រូវការកាហ្វេក្នុងស្រុក។
លើសពីនេះ អូស្ត្រាលី កំពុងគាំទ្រកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ និងបរិយាបន្ន ដែលកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយគុណភាពអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នា ហើយអាជីវកម្មរីកអាចចម្រើនបាន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី