SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ច ជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង


ផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ច ជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុក «ផ្លូវជាតិលេខ១០» ជាផ្លូវជាតិដែលនឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ ដ៏មានសារសំខាន់ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។

ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកំសាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទាបជ្រោះជ្រងជ្រលងដងអូរស្ទឹងព្រៃព្រឹក្សាខ្ពស់ទាបដ៏ខៀវស្រងាត់។

សមិទ្ធផលនេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។ ផ្លូវជាតិលេខ១០ ជាផ្លូវជាតិដែលមានស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី