SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការកសិកម្ម បើកកិច្ចប្រជុំជំរុញផលិតកម្មកសិកម្ម ដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប


រដ្ឋលេខាធិការកសិកម្ម បើកកិច្ចប្រជុំជំរុញផលិតកម្មកសិកម្ម ដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំ​មន្ត្រីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងសេវាកម្មកសិកម្មនៅមូលដ្ឋាន និងគាំទ្រដល់កសិករ ជំរុញផលិតកម្មកសិកម្មដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប ជាពិសេសលើដំណាំម្រេច ដែលជាដំណាំមានសក្តានុពល​សំខាន់​របស់ខេត្តត្បូងឃ្មុំ។

ប្រធានបទសំខាន់ៗលើកយកមកពិភាក្សា កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រួមមាន៖ ពង្រឹងការអនុវត្តការងារ ដើម្បី​សម្រេចឱ្យបានល្អនូវសមិទ្ធកម្មឆ្នាំ២០២៦ ការបម្រើសេវាកម្មដល់កសិករ ការធ្វើ​បច្ចុប្បន្ន​ភាពស្ថិតិកសិកម្មឱ្យបានទៀងទាត់ និងទាន់ពេលវេលា និងតាមដាន ​ដោះស្រាយ​បញ្ហាប្រឈម ដែលកើតឡើងដោយសារឥទ្ធិពលភ្លៀងកក់ខែ ជាពិសេស​លើ​ដំណាំស្វាយចន្ទី និងទុរេន។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងមន្ត្រីកសិកម្មឃុំទូទាំងខេត្តត្បូងឃុំ សរុបអ្នកចូលរួម​ប្រមាណ​ ៧០នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី