2025-09-09
ទូច សូរិយា
2025-09-09
ទូច សូរិយា
ភ្នំពេញ៖ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា តាំងចិត្តបន្តពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា លើគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀត ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក អេនរីកូ បានឯកភាពគ្នាក្នុងការរៀបចំចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នាពេលខាងមុខ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងធនាគារជាតិនៃកម្ពុជា និងUNDP នាពេលកន្លងមក ជាពិសេសលើការស្រាវជ្រាវរួមគ្នា ការរៀបចំសន្និសីទកម្រិតខ្ពស់ និងការគាំទ្រនានា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោក អេនរីកូ ក៏បានលើកឡើងពីភាពជាដៃគូសហការល្អរវាងស្ថាប័នទាំងពីរ ជាពិសេសលើគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហិរញ្ញវត្ថុបៃតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី