SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះជួបកម្មករជាង១៥០០នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ


សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះជួបកម្មករជាង១៥០០នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកាស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នឹងចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ១៥,១៩៤នាក់ នៅតាមបណ្ដារោងចក្រ សហគ្រាសចំនួន៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

បើតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ការចុះជួបជាមួយនឹងកម្មករ និយោជិតនៅខេត្តព្រះសីហនុលើកនេះ ជាលើកទី៩ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត តាមបណ្ដារោងចក្រ សហគ្រាសនានា ក្នុងនាមនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

តាមការចុះផ្សាយដដែល រោងចក្រ សហគ្រាសចំនួន៣០នេះ មានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន១, រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន១១, រោងចក្រ កាត់ដេរសម្លៀកបំពាក់ ចំនួន៤, រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន២, រោងចក្រកេសកាតុង ចំនួន២, រោងចក្រផលិតចំណីសត្វចំនួន២, រោងចក្រផលិតថ្មម៉ាប ចំនួន១, រោងចក្រកែច្នៃស្បែក ចំនួន១, រោងចក្រផលិតសម្ភារការិយាល័យ ចំនួន១, រោងចក្រដេរស្បែកជើងចំនួន១, រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន១, រោងចក្រជ្រលក់ក្រណាត់ ចំនួន១, រោងចក្រផលិតអេប៉ុង ចំនួន១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន១ ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599