2024-07-29
គិត បុប្ផា
2024-07-29
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (UNDP) នឹងពិនិត្យលទ្ធភាពទិញកសិផលពី «សហគមន៍កសិកម្មទំនើប» ដើម្បីផ្តល់អាហារូបត្ថម្ភដែលមានសុវត្ថិភាពដល់កុមារតូចៗ នៅសាលារៀនគោលដៅជាង១០០០ ទូទាំងប្រទេសកម្ពុជា តាមរយៈ«កម្មវិធីផ្ដល់អាហារតាមសាលារៀន»។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប នឹងអាចចូលរួមចំណែកផ្គត់ផ្គង់សាលារៀនតាម «កម្មវិធីផ្ដល់អាហារតាមសាលារៀន» ក្នុងតម្លៃប្រកួតប្រជែង ជាមួយនឹងបរិមាណផ្គត់ផ្គង់ ដែលមានស្ថេរភាពផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា សហគមន៍កសិកម្មទំនើប នឹងផ្តល់ជាប្រភពផ្គត់ផ្គង់ច្បាស់លាស់ ពិសេសធានាបាននូវគុណភាព និងសុវត្ថិភាព១០០% ដល់សិស្សានុសិស្ស។
កិច្ចសហការផ្ដល់អាហារតាមសាលារៀននេះ នឹងផ្តល់ឱ្យភាគីពាក់ព័ន្ធទទួលបានអត្ថប្រយោជន៍រួមមាន៖ កសិករទទួលបានផលចំណេញ, សិស្សានុសិស្សនឹងទទួលបានអាហារមានគុណភាពខ្ពស់ និងកម្មវិធីផ្ដល់អាហារតាមសាលារៀនផ្ទាល់ ក៏អាចសន្សំសំចៃថវិកាដើម្បីយកទៅពង្រីកវិសាលភាពផងដែរ។ កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាកម្មវិធីមួយដែលចំណាយថវិកាប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការទិញកសិផល ដើម្បីទ្រទ្រង់ជាអាហារូបត្ថម្ភដល់កុមារតូចៗនៅសាលារៀនគោលដៅនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី