2024-06-22
ទូច សូរិយា
2024-06-22
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានរកឃើញផ្លែទុរេនដែលនាំចូលពីប្រទេសជិតខាង នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេសកម្ពុជា ត្រូវបានជ្រលក់សារធាតុម្យ៉ាង ដែលមិនអាចកំណត់អត្តសញ្ញាណបាន។ តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប សារធាតុម្យ៉ាង ដែលមិនអាចកំណត់អត្តសញ្ញាណនេះ មន្ត្រីជំនាញ មិនទាន់រកឃើញថាអាចផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។
តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង បានដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលបានព័ត៌មាននេះ អគ្គនាយកដ្ឋាន ក.ប.ប បានស៊ើបអង្កេតនិងស្រាវជ្រាវនៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះអាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់លក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំជាដើម។
ចំពោះ សារធាតុដែលមិនអាចកំណត់អត្តសញ្ញាណនេះ អគ្គនាយកដ្ឋាន ក.ប.ប. និងសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះ។ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ពិសេសត្រូវប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី