SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ នឹងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤» បង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល


ក្រសួងប្រៃសណីយ៍ នឹងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤» បង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែមីនាខាងមុខ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត។ វេទិកានេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥។

វេទិការដ្ឋាភិបាលឌីជីថល ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖«ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» និង«ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ» ក្នុងគោលបំណងបង្ហាញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេស បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ស្តីពីការរៀបចំវេទិការដា្ឋភិបាលឌីជីថលឆាំ្ន២០២៤នេះ នឹងមានការរៀបចំកិច្ចពិភាក្សានិងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិនិងអន្តរជាតិ ពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ, និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល, ការផ្លាស់ប្តូរបទពិសោធនិងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្ម, ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។

ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃនោះ ក៏មានរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា- អន្តរជាតិ ក្នុងទិសដៅបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា, គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា, ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ឌីជីថល ដែលអភិវឌ្ឍន៍ដោយក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល។ 

សម្រាប់ សារធារណជនដែលមានបំណងប្រើប្រាស់សាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងទទួលការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថល ពីក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ អាចចូលទៅកាន់គេហទំព័រ www.dgf.gov.kh ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី