2023-10-26
SME News
2023-10-26
SME News
ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកជំទាវ ចម និម្មល ជំរុញដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធ ក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗនៅក្រៅប្រទេសដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ជាដើម។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី ប្រាប់ដល់អ្នកផលិតនិងគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ថ្លែងក្នុងពិធីបិទ"វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា - Cambodia Bird's Nest Business Forum" និងបើក "កម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣" នៅថ្ងៃទី២៥ តុលានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថា វេទិកានេះជាឱកាសសម្រាប់អាជីវករ និងពាណិជ្ជករជាតិ-អន្តរជាតិ កសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំកើនឡើងមួយកម្រិតទៀត។
ក្នុងវេទិកាដែលរៀបចំដោយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជានេះ មានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងចិនផងដែរ។ គោលបំណងនៃវេទិកានេះ គឺជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាតាមរយៈពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី