SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងបរិស្ថាន នាំយកកូនឈើ ៤ពាន់ដើម មកដាំក្នុងបរិវេណវត្តពាមមេត្រី ខេត្តកំពង់ធំ


ក្រសួងបរិស្ថាន នាំយកកូនឈើ ៤ពាន់ដើម មកដាំក្នុងបរិវេណវត្តពាមមេត្រី ខេត្តកំពង់ធំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន បាននាំយកកូនឈើចម្រុះប្រមាណ ៤ពាន់ដើម មកដាំក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន ការដាំដើមឈើនេះ ធ្វើឡើងក្រោមប្រធានបទ «ពន្លកបៃតង» ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការដាំឈើក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើន ដើម្បីរក្សានូវកំណើន ពិសេសជំរុញការដាំដើម្បីស្តារព្រៃឈើ ដែលជាទិសដៅអាទិភាពក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្កើនការដាំដើមឈើនេះ ក៏ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ អភិរក្សជីវចម្រុះដោយចីរភាព មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ «ពន្លកបៃតង» បានប្រារព្ធឡើងចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ និងចែកកូនឈើដល់សាធារណជន យកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ដោយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលស្រឡាញ់ធនធានធម្មជាតិ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដាំកូនឈើនេះ មានការចូលរួមពីព្រះភិក្ខុរជិរប្បញ្ញោ គូ សុភាព លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ យុវជន និងសិស្សានុសិស្សជាច្រើនរយនាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី