SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសការងាររដ្ឋ! ធនាគារជាតិ ត្រូវការបុគ្គលិកចំនួន៣០ នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ«គ»


ឱកាសការងាររដ្ឋ! ធនាគារជាតិ ត្រូវការបុគ្គលិកចំនួន៣០ នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ«គ»
ធនាគារ-ហិរញ្ញវត្ថុ

2024-01-07

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-01-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកចំនួន ៣០នាក់ ចូលមកបម្រើការងារក្នុងក្របខ័ណ្ឌលេខាធិការប្រភេទ«គ»។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជានាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ពីលក្ខខណ្ឌតម្រូវ សម្រាប់សាធារណជនដែល មានបំណងចង់ប្រឡប់ចូលបម្រើការងារ ត្រូវតែជាសញ្ជាតិខ្មែរ, មានអាយុតិចជាង ឬស្មើនឹង ២៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ, មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ, មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ ពិសេសត្រូវមានសុខភាពល្អ។

ធនាគារជាតិនៃកម្ពុជា បើកទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ត្រឹមម៉ោង១១ព្រឹក។ ប្រសិនបើ សាធារណជនមានចម្ងល់ អាចសាកសួរព័ត៌មានបន្ថែមពីនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិ ឬទាក់ទងតាមលេខ៖ ០២៣ ៧២២ ២២១ / ០៨១ ៨៧៧ ២២៧៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599