SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សិង្ហបុរី បណ្តាក់ទុនវិនិយោគប្រមាណ ៤០០លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ


សិង្ហបុរី បណ្តាក់ទុនវិនិយោគប្រមាណ ៤០០លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សិង្ហបុរី បានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ។ តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ចំនួនប្រភពទុនវិនិយោគពីសិង្ហបុរីនេះ គឺស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ នៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ បានលើកឡើងថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ចំពោះក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលមកវិនិយោគនៅកម្ពុជា មានដូចជា Keppel Infrastructure, Changi Airport International, Charles & Keith, Ya Kun និង 800supeជាដើម។

ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានបង្ហាញពីគន្លឹះមួយចំនួនដែលទាក់ទាញវិនិយោគិនសិង្ហបុរីមកបណ្តាក់ទុននៅកម្ពុជា រួមមាន៖ កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយទីផ្សារធំៗ។

ឯកឧត្តម ជា វុទ្ធី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វិនិយោគិន នឹងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ថាមពលស្អាត និងបៃតង ដោយក្នុងនោះប្រមាណ៥៧% នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា គឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ»។ ឯកឧត្តម ជា វុទ្ធី បន្តថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម ពិសេសដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ រួមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលតភ្ជាប់កម្ពុជាទៅវៀតណាម និងថៃរៀងគ្នា ដែលជាលទ្ធផលនឹងជួយសម្រួលដល់ការអនុវត្តយុទ្ធសាស្ត្រ «ប្រទេសបូក» របស់អាជីវកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី