2024-08-19
ទូច សូរិយា
2024-08-19
ទូច សូរិយា
ភ្នំពេញ៖ ជំនាញឌីជីថល ដែលម្ចាស់អាជីវកម្ម ឬសហគ្រាស គួរចាប់យកដើម្បីត្រៀមខ្លួនឱ្យក្លាយជាសហគ្រិនភាពឌីជីថល មានដូចជា៖ ការធ្វើទីផ្សារឌីជីថល, ការវិភាគទិន្នន័យ, ការរចនាក្រាហ្វិក និងការទំនាក់ទំនងតាមបណ្តាញសង្គម។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានឱ្យដឹងថា ការធ្វើទីផ្សារឌីជីថល គឺជាវិធីសាស្រ្តក្នុងការដាក់ផលិតផល និងសេវាកម្ម នៅលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដើម្បីឱ្យទីផ្សារភា្ជប់ជាមួយអតិថិជនគោលដៅ និងតាមដានពីប្រសិទ្ធភាពនៃការផ្តល់សេវា តាមរយៈការឆ្លើយឆ្លងផ្តល់ជាមតិយោបល់ និងការវាយតម្លៃនៅលើគេហទំព័រ និងបណ្តាញសង្គម។
រីឯ ការវិភាគទិន្នន័យ គឺជាជំនាញក្នុងការប្រមូលទិន្នន័យពីប្រភពផ្សេងៗ ដើម្បីយកវិភាគស្វែងរកឬសគល់នៃបញ្ហានានាដែលកើតមាន, ពិនិត្យមើលឱ្យកាន់តែច្បាស់ពីរបៀបចំណាយរបស់អ្នកប្រើប្រាស់ ជាពិសេសការកាត់បន្ថយហានិភ័យដែលម្ចាស់អាជីវកម្ម ឬសហគ្រាសនឹងប្រឈម។ ចំពោះ ការរចនាក្រាហ្វិក គឺជាមូលដ្ឋានគ្រឹះនៃការកាត់ត, បញ្ចូលរូបភាព, អក្សរ និងគំនិត ដើម្បីបញ្ជូនព័ត៌មានដល់ទស្សនិកជន ជំនាញនេះ អាចជួយដល់ការផ្សព្វផ្សាយ ការធ្វើទីផ្សារ និងការបង្កើតផ្ទាំងរូបភាពប្រកបដោយប្រសិទ្ធភាព។
ចំណែក ការទំនាក់ទំនងតាមបណ្តាញសង្គម ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ការផ្សព្វផ្សាយមាតិកា និងការផ្តល់សេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជំនាញនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់សហគ្រាសដែលចាប់យកសហគ្រិនភាពឌីជីថលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី