SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្នុងបទបង្ហាញអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស លោកជំទាវ អ៊ាត សោភា ច្រានចោលចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មី


ក្នុងបទបង្ហាញអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស លោកជំទាវ អ៊ាត សោភា ច្រានចោលចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មី
A+ A-

ភ្នំពេញ៖ ក្នុងបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាច្រើនរូប លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។

គួរបញ្ជាក់ថា បង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ សីហា លោកជំទាវ អ៊ាត សោភា ដឹកនាំការធ្វើបទបង្ហាញចំនួន៣ ចំណុចរួមមាន៖ ទី១, ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ាប្រទេសម៉ាឡេស៊ី។ ទី២, លទ្ធផលល្អប្រសើរនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

និងទី៣, ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់ ។

បន្ថែមលើនេះ លោកជំទាវ អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅក្រុង Anning ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ ២០២៥ ផងដែរ។ នេះបើយោងតាមការ ក្រសួងការបរទេស នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី