2024-05-23
គិត បុប្ផា
2024-05-23
គិត បុប្ផា
ភ្នំពេញ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងរួមចំណែកជំរុញវិស័យទេសចរណ៍ ក្នុងក្របខ័ណ្ឌតារារះនាទិសនិរតីរបស់កម្ពុជា តាមរយៈការបង្កើតឱ្យមានតំបន់ទេសចរណ៍នៅតាមដៃព្រែកនេះផ្ទាល់។ នេះជាផលប្រយោជន៍ទី៤ នៃគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើង។
នៅក្នុងឱកាសថ្លែងសារពិសេសស្តីពីគម្រោង«ព្រែកជីកហ្វូណនតេជោ» កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តលើកឡើងថា ការបង្កើតជាតំបន់ទេសចរណ៍នៅតាមដៃព្រែកនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបាន តាមរយៈការលក់ដូរ និងធ្វើអាជីវកម្មផ្សេងៗ នៅតាមដៃ«ព្រែកជីកហ្វូណនតេជោ»។
រាជរដ្ឋាភិបាលកម្ពុជា គួរប្រញាប់ប្រញាល់បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោឱ្យបានឆាប់រហ័ស មិនត្រូវរងចាំអ្វីទៀតនោះឡើយ ដោយសារការជូនដំណឹងផ្សេងៗទៅកាន់គណៈកម្មការមេគង្គគឺមានភាពគ្រប់គ្រាន់ហើយ ព្រោះកិច្ចព្រមព្រៀងតម្រូវឱ្យធ្វើតែប៉ុណ្ណឹង។ នេះជាមតិយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី