2024-02-27
គិត បុប្ផា
2024-02-27
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគ្រាស និងសិប្បកម្មក្នុងស្រុកត្រូវរួមគ្នាបង្កើនផលិតភាពផលិតផល ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅប្រទេសបាន។ ការលើកឡើងយ៉ាងដូច្នេះ ដោយសម្តេចធិបតីបញ្ជាក់ថា យើងមិនអាចដាក់ច្បាប់បិទការនាំចូលនោះបានទេ។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃ២១ កុម្ភៈ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យចងក្រង និងរៀបចំគោលនយោបាយបន្ត ពិសេសយន្តការអនុវត្តប្រកបដោយមានប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ដោយឱ្យក្រសួងឧស្សាហកម្ម និងភាគីពាក់ព័ន្ធ ប្រើប្រាស់យន្តការបង្រួមគ្នា ជាជាងប្រើយន្តការច្រើនពេក ដែលអាចនាំឱ្យមានការប្រកួតប្រជែងតែគ្នាឯងទៅវិញ។ សម្តេចបានបន្តថា បើគ្នាយើងតូចហើយ មិនសាមគ្គីគ្នាទៀត យើងនឹងទៅជាតូចមែនទែន ដូច្នេះ យើងត្រូវសាមគ្គីគ្នាទៅជាយន្តការរួមមួយ ទើបយើងអាចប្រកួតប្រជែងនឹងគេបាន។
ទាក់ទងនឹងការបង្កើនគុណភាពផលិតក្នុងស្រុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ដល់សហគ្រាស និងសិប្បកម្ម ថា យើងមិនអាចដាក់ច្បាប់បិទប្រទេសយើងមិនឱ្យមានការនាំចូលបានទេ តែសម្តេចឱ្យរួមគ្នា ប្រមូលទុន ប្រមូលជំនាញ និងប្រមូលអ្វីៗដែលអាចផលិតបាន យកមកច្នៃប្រឌិត និងផលិតជារបស់ខ្មែរឱ្យទាក់ទាញអតិថិជនក្នុងស្រុករបស់យើង។
«បើមិនប្រមូលកម្លាំងទេ យើងប្រកួតមិនឈ្នះគេទេ ហើយប្រសិនយើងកាន់តែប្រកួតគ្នាឯងលើទីផ្សារតូច នោះយើងកាន់តែលំបាក។ កិច្ចការទាំងអស់នេះ មិនត្រូវដាក់ចេញគោលនយោបាយថ្មីទេ ព្រោះយើងត្រូវ ពង្រឹងជាជាងពង្រីក។ ជារួមយើងពិនិត្យមើលយន្តការ ដែលមានស្រាប់ថាតើមានយន្តការច្រើនឬនៅ ឬខ្វះខាតត្រង់ចំណុចណាខ្លះ? ប្រសិនជាខ្វះចាំយើងបង្កើតថ្មី! បើមិនខ្វះខាតអ្វីទេ យើងត្រូវបង្រួម ដើម្បីក្លាយមកជាកម្លាំងមួយជជែកគ្នា ធ្វើការជាមួយគ្នា រួមគ្នា ហើយរាជរដ្ឋាភិបាលនឹងជួយជ្រោមជ្រែង»។ នេះជាការបញ្ជាក់អំពីយន្តការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាលទៅដល់វិស័យឯកជន ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី