2024-06-22
គិត បុប្ផា
2024-06-22
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសយុវជន ១,៥ លាននាក់
មកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសាធារណជនទូទៅ មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃរយៈពេល ៤ខែ។
សេចក្តីជូនដំណឹងស្ដីពី «ការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ» បញ្ជាក់ថា ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែល NIEI បណ្តុះបណ្តាលឥតគិតថ្លៃនោះ រួមមាន៖ ការផលិតនំ, ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ, សេវាកម្មសម្អាងកាយ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។ ចំណែកសិស្សដែលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ, ឱកាសការងារសមរម្យ មានចំណូលទៀងទាត់ និងប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។
ចំពោះ សាធារណជនមានបំណងចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ អាចចុះឈ្មោះតាមរយៈ https://scholarship.tvet.gov.kh/.../64d49368c76cb4475c0d5... ឬនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ បើតាមការចុះផ្សាយរបស់ NIEI កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ចំណែកព័ត៌មានបន្ថែមវិញ សាធារណជន អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៦៩ ៩៦៧ ៩៧៩, ០១០ ២៦៦ ២៩៦ និង០៨១ ៤២៩ ៩៦៩៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី