SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទីប្រឹក្សា ADB ថា ការយល់ដឹងពីហិរញ្ញវត្ថុលំនៅឋាន ជួយដល់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងកម្រិតទាបនៅតំបន់អាស៊ី


ទីប្រឹក្សា ADB ថា ការយល់ដឹងពីហិរញ្ញវត្ថុលំនៅឋាន ជួយដល់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងកម្រិតទាបនៅតំបន់អាស៊ី
ធនាគារ-ហិរញ្ញវត្ថុ

2025-01-28

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-01-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ហិរញ្ញវត្ថុលំនៅឋាន» កាន់តែមានសារសំខាន់ ពិសេសសម្រាប់ការរីកលូតលាស់នៃគ្រួសារ ដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាបនៅក្នុងទីក្រុងនៃតំបន់អាស៊ី។ នេះបើតាមការលើកឡើងរបស់ លោក Satoru Yamadera ទីប្រឹក្សានៃ ADB ក្នុងសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «ហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដែលធានាដោយអចលនទ្រព្យ» កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

លោក Satoru Yamadera បន្តលើកឡើងថា ADB ដែលជាលេខាធិការដ្ឋានរបស់ ABMI នឹងបន្តជួយដល់និយ័តករនៅកម្ពុជាក្នុងការធ្វើពិពិធកម្ម ផលិតផលហិរញ្ញវត្ថុ ដូចជាកម្ចីទិញផ្ទះ និងមូលបត្រដែលធានាដោយអចលនទ្រព្យនាពេលអនាគត។ ក្នុងសិក្ខាសាលា ដែលរៀបចំដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លេខាធិការដ្ឋានអាស៊ាន (ASEC) និងទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានជប៉ុន (JHFA) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លើកឡើងដូច្នេះថា៖ «ពេលយើងឈានទៅមុខ យើងរំពឹងថា ទីផ្សារមូលបត្រដែលមិនត្រឹមតែមានថាមវន្ត និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចក្នុងវិស័យលំនៅដ្ឋានផងដែរ»។

ឯកឧត្តម ស៊ូ សុជាតិ បន្តថា ឧបករណ៍ប្រកបដោយនវានុវត្តន៍ ដូចជាមូលបត្រដែលធានាដោយអចលនទ្រព្យ មានគោលបំណងពង្រឹងទំនុកចិត្តវិនិយោគិន បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជាតិឱ្យកាន់តែទូលំទូលាយ។ លោក Takahiro Yamakawa នាយករងការិយាល័យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ នៃក្រសួងហិរញ្ញវត្ថុ ជប៉ុន សិក្ខាសាលាកសាងសមត្ថភាពនេះ ក៏ជួយដល់និយ័តករ និងអ្នកចូលរួមក្នុងទីផ្សារកម្ពុជា ស្វែងយល់ពីការអភិវឌ្ឍហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រ ដែលធានាដោយអចលនទ្រព្យនៅជប៉ុន និងអាស៊ាន។

គួរបញ្ជាក់ថា តាមរយៈមូលនិធិជំនួយបច្ចេកទេស ហិរញ្ញវត្ថុជប៉ុន-អាស៊ាន ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជាក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ (ABMI)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី