2024-10-17
ឃី ភារៈ
2024-10-17
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន TBS Holdings Inc. ជាក្រុមហ៊ុនដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ និងអ្នកទស្សនាជាង ១០លាននាក់នៅប្រទេសជប៉ុន គ្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន និងអន្តរជាតិដទៃទៀត មកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន។
នៅក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. ក៏បានលើកឡើងថា វីដេអូ ដែលក្រុមហ៊ុនគ្រោងផលិត គឺទាក់ទងនឹង បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុករបស់កម្ពុជាផងដែរ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ភាគីទាំងពី ក៏បានពិភាក្សាអំពីគម្រោងរៀបចំវេទិកាជំនួបធុរកិច្ច ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី