SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនឡាន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា


ក្រុមហ៊ុនឡាន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនឡាន Toyota Tsusho Manufacturing មានគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត (Toyota Training Center) ក្នុងបរិវេណគ្រឹះស្ថាន TVET ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។

លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានលើកឡើងក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា គម្រោងបង្កើតមជ្ឈមណ្ឌលខាងលើនេះ មិនត្រឹមតែដើម្បីដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ នៃវិស័យយានយន្តសម្រាប់កម្ពុជា។

លោក Fujita Ryoji ក៏បានបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារនានាពាក់ព័ន្ធនឹងវិស័យរថយន្ត ជាដើម។ ទាក់ទងនឹងការគម្រោងខាងលើនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រសួងការងារ នឹងសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្តនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី