2024-09-02
ហ៊ត គឹមលី
2024-09-02
ហ៊ត គឹមលី
ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) គឺមានសារសំខាន់ចំពោះសហគ្រាសតូច និងមធ្យម ព្រោះវាជួយគ្រប់គ្រងទំនាក់ទំនងអតិថិជន ដំណើរការលក់ និងបង្កើនប្រសិទ្ធភាពទិន្នន័យសរុបរបស់អាជីវកម្ម។ សម្រាប់អាជីវកម្មធុនតូច ប្រព័ន្ធ CRM ផ្តោតទៅលើលក្ខណៈសំខាន់ៗដូចជា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការតាមដានដំណើរការលក់ និងសេវាកម្មអតិថិជននៅតាមមជ្ឈដ្ឋានផ្សេងៗ។
ប្រព័ន្ធទាំងនេះត្រូវបានរចនាឡើងឱ្យមានភាពសាមញ្ញ និងងាយស្រួលប្រើ ធ្វើឱ្យអាជីវកម្មតូចអាចស្វ័យប្រវត្តិកម្មតាមការងារដែលធ្វើជារឿយៗ តាមដានទំនាក់ទំនងអតិថិជន និងធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនងដោយមិនចាំបាច់ត្រូវការសមត្ថភាពបច្ចេកទេស ឬធនធានច្រើន។
នៅក្នុងសហគ្រាសមធ្យម គេត្រូវការប្រព័ន្ធ CRM ដែលមានលក្ខណៈពិសេសល្អ ប្រកបដោយការលូតលាស់ និងមុខងារជាក់លាក់ ដើម្បីអភិវឌ្ឍន៍ការលក់ និងទីផ្សារទាំងអស់យ៉ាងជ្រាលជ្រៅ ដោយមានស្វ័យប្រវត្តិកម្មនៃការលក់ និងទីផ្សារកម្រិតខ្ពស់ បូករួមទាំងផ្នែកវិភាគ និងរបាយការណ៍ ដើម្បីយល់ដឹងពីឥរិយាបថអតិថិជន និងបង្កើនសមត្ថភាពក្នុងការទទួលស្គាល់។ ប្រព័ន្ធ CRM មានលក្ខណៈពិសេសទូលំទូលាយ ដូចជា ការធ្វើទីផ្សារជាស្វ័យប្រវត្តិតាមអ៊ីមែល ការព្យាករណ៍ការលក់ ការបែងចែកអតិថិជន និងឧបករណ៍គ្រប់គ្រងសេវាកម្ម ដែលជួយដល់សហគ្រាសមធ្យមក្នុងការប្រកួតប្រជែងអាជីវកម្ម បង្កើនប្រសិទ្ធភាពលក់ និងផ្តល់បទពិសោធន៍ដ៏ល្អប្រសើរជូនអតិថិជន។
ជាទូទៅ ប្រព័ន្ធ CRM សម្រាប់ SMEs មិនត្រឹមតែជួយកែលម្អការគ្រប់គ្រងទំនាក់ទំនងអតិថិជនប៉ុណ្ណោះទេ ទន្ទឹមនឹងនេះវានៅជួយគាំទ្រការរីកចម្រើនអាជីវកម្មតាមរយៈការផ្តល់ការយល់ដឹង ក៏ដូចជាចំណេះដឹង និងឧបករណ៍ដើម្បីកែលម្អការមុនធ្វើការសម្រេចចិត្តផងដែរ។ នៅពេលដែលអាជីវកម្មបានពង្រីកឡើង ប្រព័ន្ធទាំងនេះផ្តល់នូវលក្ខណៈបត់បែន និងការប្តូរតាមដើម្បីអនុវត្តនូវតម្រូរការក្នុងទីផ្សារ និងដំណើរការផ្ទៃក្នុង ធ្វើឱ្យវាក្លាយទៅជាឧបករណ៍ដែលមានតម្រូវការខ្ពស់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលការប្រកួតប្រជែង និងផ្តោតទៅលើអតិថិជន។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី