SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ម្ចាស់អាជីវកម្ម SMEs អស់ក្ដីបារម្ភក្នុងការស្វែងរកកម្មវិធីឌីជីថល ដែលជំនួយដល់ការគ្រប់គ្រងនិងជំរុញប្រសិទ្ធភាពអាជីវកម្មរបស់លោកអ្នក!


ម្ចាស់អាជីវកម្ម SMEs អស់ក្ដីបារម្ភក្នុងការស្វែងរកកម្មវិធីឌីជីថល ដែលជំនួយដល់ការគ្រប់គ្រងនិងជំរុញប្រសិទ្ធភាពអាជីវកម្មរបស់លោកអ្នក!
A+ A-

ភ្នំពេញ៖ ម្ចាស់អាជីវកម្ម, SMEs និងជាពិសេស Startup ដែលកំពុងជួបប្រទះផលពិបាកក្នុងការស្វែងរកកម្មវិធីបច្ចេកវិទ្យាឌីជីថល ដែលអាចជួយក្នុងការសម្រួលប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងជំរុញកំណើននៃការងារ ដោយងាយស្រួល និងមិនចំណាយថវិការ ឬចំណាយតិចតួចបំផុតប្រតិបត្តិការណ៍អាជីវកម្មរបស់ខ្លួន។ សារព័ត៌មាន SME News សូមណែនាំពីកម្មវិធីមួយចំនួន ដែលមានភាពងាយស្រួលប្រើប្រាស់ និងជួយសម្រួលដល់ម្ចាស់អាជីវកម្ម រួមមានដូចជា៖

ទី១. ការរៀបចំលំហូរការងារដែលធ្វើឲ្យប្រសើរឡើង (Streamlined Workflow) គឺកម្មវិធីគ្រប់គ្រងផែនការការងារ ដូចជា Trello, Asana និង Notion ជាដើម។ កម្មវិធីទាំងនេះ ផ្តល់នូវមុខងារងាយស្រួលសម្រាប់ចាត់ចែងកិច្ចការងារ, ការតាមដានវឌ្ឍនភាពការងារ និងជំរុញកិច្ចសហការការងារជាក្រុមផងដែរ។

ទី២. ការធ្វើទំនាក់ទំនងជាមួយអតិថិជន (Enhanced Customer Relationships) គឺជាកម្មវិធីគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន (CRM) ដូចជា HubSpot និង Zoho CRM ដែលវាផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងជាមួយមុខងារដែលមានក្នុងកម្មវិធីទាំងនេះ ដើម្បីទំនាក់ទំនងឆ្លើយឆ្លង និងផ្តល់សេវាកម្មផ្សេងៗទៅកាន់អតិថិជន។

ទី៣. ការឈានចូលទីផ្សារដ៏មានប្រសិទ្ធភាព (Powerful Marketing Reach) គឺជាកម្មវិធីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមមានដូចជា Hootsuite ដែលវាអនុញ្ញាតឱ្យអាជីវកម្មអាចកំណត់ពេលក្នុងការបង្ហោះការផ្សព្វផ្សាយពីផលិតផល ទៅដល់អតិថិជនដែលប្រើប្រាស់បណ្ដាញសង្គម ដែលពួកគាត់ងាយស្រួលទទួលបានការយល់ដឹងកាន់តែច្រើនពីផលិតផលទាំងនោះ ដោយមិនចាំបាច់ទៅដល់ទីកន្លែងដាក់លក់ផ្ទាល់។

ទី៤. ការពង្រឹងផ្នែកហិរញ្ញវត្ថុ (Financial Prowess) គឺជាដំណោះស្រាយក្នុងការគ្រប់គ្រងផ្នែកគណនេយ្យឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល តាមរយៈការប្រើប្រាស់ក្លោដ (Cloud) ជួយសម្រួលដល់ការកត់ត្រា, អាចគណនាចំណូល-ចំណាយបានដោយស្វ័យប្រវត្តិ និងផ្តល់ទិន្នន័យហិរញ្ញវត្ថុបានគ្រប់ពេលវេលា ដោយតែមានសេវាអ៊ីនធើណិត។

ទី៥. ការធ្វើកិច្ចសហការប្រកបដោយសុវត្ថិភាព (Secure Collaboration) គឺជាការប្រើប្រាស់កម្មវិធីក្នុងការធ្វើកិច្ចសហការផ្សេងៗពីចម្ងាយដូចជា កម្មវិធី Zoom, Google Meet និង Microsoft Teams ជាដើម ដើម្បីបង្រួបបង្រួមក្នុងការប្រាស្រ័យទាក់ទងគ្នា និងការសហការទាំងក្នុង និងក្រៅពីការងាររបស់សហគ្រាស៕ប្រភពសា្រវជ្រាវពីគេហទំព័រ៖ https://www.sba.gov/, https://www.gartner.com/en, https://www.idc.com/


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី