SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជំរុញឱ្យពលរដ្ឋផ្សព្វផ្សាយការទូតសេដ្ឋកិច្ច ដើម្បីលើកតម្កើងមុខមាត់កម្ពុជា លើឆាកអន្តរជាតិ


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជំរុញឱ្យពលរដ្ឋផ្សព្វផ្សាយការទូតសេដ្ឋកិច្ច ដើម្បីលើកតម្កើងមុខមាត់កម្ពុជា លើឆាកអន្តរជាតិ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទូចឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើនយោបាយការទូតសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយរូបភាពវិជ្ជមាន រូបភាពល្អៗពីប្រទេសកម្ពុជា ដើម្បីលើកតម្កើងមុខមាត់កម្ពុជានៅឆាកអន្តរជាតិ។

ការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅឱ្យពិភពលោកបានស្គាល់កាន់ច្រើនយ៉ាងដូច្នេះ ធ្វើឡើងក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី«សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា បណ្តាញសង្គមដូចជា TikTok, Facebook និង Instagram ជាដើម ដែលពលរដ្ឋអ្នកស្នេហាជាតិ ត្រូវតែប្រើប្រាស់ ដើម្បីផ្សព្វផ្សាយរូបភាព និងលើកតម្កើងមុខមាត់កម្ពុជា ប្រាប់ពិភពលោកថា កម្ពុជា មានសុខសន្តិភាព មានសុខសុវត្ថិភាព ភាពក្សេមក្សាន្ត ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ និងប្រាង្គប្រាសាទដ៏មានតម្លៃ គួជាទីគយគន់របស់កម្ពុជា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនិងកាត្តព្វកិច្ចប្រើប្រាស់គ្រប់បណ្តាញសង្គមដ៏មានឥទ្ធិពលទាំងអស់នោះ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺផ្សព្វផ្សាយមុខមាត់ដ៏ស្រស់បស់របស់កម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599