SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«សាកលវិទ្យាល័យឌីជីថលកម្ពុជា» ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យទទួលស្គាល់ជាផ្លូវការ


«សាកលវិទ្យាល័យឌីជីថលកម្ពុជា» ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យទទួលស្គាល់ជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (DIGITAL UNIVERSITY OF CAMBODIA - DUC) ជាផ្លូវការ។ ក្នុងអនុក្រឹត្យស្តីពី«ការទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ DUC នឹងបើកបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានមហាវិទ្យាល័យចំនួន៥។

មហាវិទ្យាល័យចំនួន៥ ដែលមាននៅក្នុង DUC រួមមាន៖ មហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល បណ្តុះបណ្តាលលើមុខជំនាញក្រាហ្វិកឌីហ្សាញ, ជំនាញទីផ្សារឌីជីថល និងជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គម។ មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ បណ្តុះបណ្តាលលើមុខជំនាញនីតិសាធារណៈ, ជំនាញនីតិឯកជន, ជំនាញនីតិពាណិជ្ជកម្មអន្ដរជាតិ, ជំនាញរដ្ឋបាលសាធារណៈ និងមុខជំនាញវិទ្យាសាស្ត្រនយោបាយ។

មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដែលបណ្តុះបណ្តាលមុខជំនាញក្សេត្រសាស្ត្រ និងសាកវប្បកម្ម, មុខជំនាញសេដ្ឋកិច្ចកសិកម្ម និងមុខជំនាញអភិវឌ្ឍន៍ជនបទ។ ជាមួយគ្នានេះ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម មានជំនាញវិស្វកម្មសំណង់ស៊ីវិល, ជំនាញស្ថាបត្យកម្ម និងមុខជំនាញរចនាផ្ទៃខាងក្នុង។ មហាវិទ្យាល័យភាសាអង់គ្លេស មុខជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, មុខជំនាញបង្រៀនភាសាអង់គ្លេស និងជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ។

សូមជម្រាបថា និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅ DUC ត្រូវទទួលសញ្ញាបត្រតាមកម្រិត និងមុខជំនាញដែលបានសិក្សា។ សញ្ញាបត្រនេះ ត្រូវផ្ដល់ឱ្យដោយ DUC ផ្អែកលើបញ្ជីឈ្មោះនិស្សិតបញ្ចប់ការសិក្សាជាប់ជាស្ថាពរ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី