SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត រៀបចំទស្សនកិច្ចស្វែងយល់ផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីដកស្រង់បទពិសោធ


កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត រៀបចំទស្សនកិច្ចស្វែងយល់ផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីដកស្រង់បទពិសោធ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ឯកភាពពិនិត្យលទ្ធភាពរៀបចំកម្មវិធីដំណើរទស្សនកិច្ចស្វែងយល់(FAM Trip) ដើម្បីឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃភាគីទាំងពីរ ដកស្រង់បទពិសោធ និងរៀបចំជាកញ្ចប់ទស្សនកិច្ចប្រកបដោយគុណភាពខ្ពស់ជូនភ្ញៀវទេសចរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអ៊ែល ដាល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្មបន្ថែមទៀត ដោយពិនិត្យលទ្ធភាពចាត់តាំងក្រុមការងារ ដើម្បីបញ្ចប់សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism), ឯកភាពជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត និងបន្តសកម្មភាពមនុស្សធម៌នៅកម្ពុជាបន្ថែមទៀត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជាង ៦,៧លាននាក់ កើនឡើង២២,៩% ធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះមានភ្ញៀវទេសចរអារ៉ាប៊ីសាអ៊ូឌីតមានប្រមាណ ៤០០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី