SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ៖ កម្ពុជា-ម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម


សម្តេចតេជោ៖ កម្ពុជា-ម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម
A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី កាលពីថ្ងែទី១៧ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបខាងលើ ឯកឧត្តម តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល បានលើកឡើងថា ក្នុងនាមម៉ាឡេស៊ីជាប្រធានអាស៊ាន គឺចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ជាពិសេសការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅម៉ាឡេស៊ី។

ក្នុងជំនួបនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងអាស៊ីប (RCEP) ដែលជាសក្តានុពលនៃការអភិវឌ្ឍអាស៊ានឱ្យមានសមត្ថភាពខ្ពស់ និងភាពរឹងមាំ។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត ហើយសម្តេចតេជោ ក៏បានស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។ នេះបើតាមការចុះផ្សាយលើគេហទំព័រផ្លូវការ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី