2025-03-04
គន ម៉េងហុង
2025-03-04
គន ម៉េងហុង
ភ្នំពេញ៖ គម្រោង «សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល» នឹងបំប្លែងកាកសំណល់ទៅជាអគ្គិសនី ដើម្បីបង្កើតថាមពលស្អាត និងតម្លៃសមរម្យ។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដែលបានសិក្សាលើគម្រោងខាងលើ។
ក្នុងជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងពីរ ដែលបានសហការសិក្សាគម្រោងនេះ បានបញ្ជាក់ពីវត្ថុបំណងថា គម្រោងនេះ នឹងបង្កើនអាយុកាលនៃទីលានចាក់សំរាម, លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និងពង្រឹងការគ្រប់គ្រងថ្លៃដើមក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង។
ក្នុងជំនួបកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ អ្នកជំនាញ ក៏បានបង្ហាញអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី