2024-05-02
SME News
2024-05-02
SME News
ភ្នំពេញ៖ គេហទំព័រ KhmerSME (https://www.khmersme.gov.kh) ជាសេណាធិការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (https://misti.gov.kh) ដែលបង្កើតនិងគ្រប់គ្រងដោយក្រសួងផ្ទាល់។ គោលគំនិតនៃការបង្កើតឱ្យមានគេហទំព័រនេះ ដើម្បីផ្តល់ព័ត៌មានដល់សាធារណជន ជាពិសេសសហគ្រាសធុនមីក្រ តូច និងមធ្យម (MSMEs) ពីព័ត៌មានផ្លូវការពាក់ព័ន្ធនឹងច្បាប់ ព្រមទាំងបទដ្ឋានគតិយុត្ដនានា។ បន្ថែមពីនេះ គឺការចងបណ្តាញអាជីវកម្មព័ត៌មានទាក់ទងនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុទាន់ពេលវេលា បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់សេវាថ្មីៗបំផុត ការទទួលបាននូវឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជានៅក្នុងព្រឹត្តិការណ៍ផ្សេងៗផងដែរ។
គេហទំព័រនេះ អាចចូលប្រើប្រាស់បានដោយឥតគិតថ្លៃ និងទទួលបានការគាំទ្រពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) តាមរយៈគម្រោងដែលបានអនុវត្តដោយទីភ្នាក់ងារ ជី អាយ ហ្សិត (GIZ) ដែលមានឈ្មោះថា៖«ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់អាស៊ាន»។
គេហទំព័រ KhmerSME បានគូសបញ្ជាក់ថា រាល់ព័ត៌មានដែលបានចុះផ្សាយនៅក្នុងគេហទំព័រនេះ គឺជាព័ត៌មានដែលជាកម្មសិទ្ធិ និងមានប្រភពពីរដ្ឋាភិបាល (ក្រសួង និងស្ថាប័នរដ្ឋ) សមាគមអាជីវកម្ម សភាពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍នានា។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធានាថា មាតិកានៅក្នុងគេហទំព័រនេះគឺត្រឹមត្រូវ មានសារប្រយោជន៍ និងចុងក្រោយបង្អស់។
គេហទំព័រដដែល ក៏បានផ្តល់ឱកាសដល់សាធារណជន និង MSMEs ទាំងអស់ ដែលមានបំណងធ្វើសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងព័ត៌មានដែលមាននៅក្នុងគេហទំព័រនេះ (រាប់បញ្ចូលទាំងការមានចម្ងល់លើព័ត៌មាន ឬឯកសារណាមួយ) អាចប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈពីមន្រ្តីមានសមត្ថកិច្ច ដោយទំនាក់ទំនងតាមដំណភ្ជាប់នេះ៖ https://www.khmersme.gov.kh/aboutus/contact/ បានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី