2024-10-18
ទូច សូរិយា
2024-10-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ពន្យល់ពីមុំនៃការអភិវឌ្ឍវិស័យថាមពលចំនួន ៤ចំណុចរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីកាន់តែគ្រប់គ្រាន់ ថ្លៃសមរម្យ មានស្ថិរភាព និងសមធម៌ ដើម្បីឱ្យការរស់នៅ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋមិនសូវជួបការលំបាក។
ឯកឧត្តម កែវ រតនៈ បានពន្យល់មុំចំនួន ៤នៅក្នុងបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ថា មុំទី១. បន្តអភិវឌ្ឍន៍ប្រភពថាមអគ្គិសនី ដើម្បីកុំឱ្យមានការខ្វះខាត មានភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ព្រមទាំងបង្កើនការពង្រីកបន្ថែម ជាពិសេសថាមពលស្អាត។ ចំពោះ មុំទី២. ថ្លៃសមរម្យ គឺជាការមិនធ្វើឱ្យថ្លៃអគ្គសនីឡើងថ្លៃ ដើម្បីកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។
រីឯ មុំទី៣. ស្ថិរភាពនៃការផ្គត់ផ្គង់ គឺដើម្បីធានាថាចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនឹងកាន់តែទុកចិត្តបាន ពោលគឺមិនដាច់អគ្គិសនីញឹកញាប់ទៀតទេ។ ចំណែក មុំទី៤. សមធម៌ ពាក់ព័ន្ធនឹងចំណុចសមធម៌នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើសមធម៌ចំនួន ៣ចំណុច៖ ១.ថ្លៃប្រើប្រាស់នៅតំបន់ទីក្រុង និងជនបទ មិនមានគម្លាតគ្នា, ២.សមភាពយេនឌ័រ និង៣.ជួយឱ្យប្រជាជនជនជាតិភាគតិច មានអគ្គិសនីប្រើប្រាស់ ដូចប្រជាជនផ្សេងទៀតដែរ។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងការពន្យល់ពីមុំនៃការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាភិបាល ដូចតទៅ៖https://www.youtube.com/watch?v=iuotMY4Na2k
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី